#2012ABC, NR5, Sangkat Tuol Sangke, Khan Russei Keo,
P.O. Box: 1008, Phnom Penh, Cambodia Phone: (855)23 987 941
Fax: (855)23 987 945. grc@goldenricecambodia.com
07 November, 2019
នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះ លោក ពឹង ទ្រីដា ប្រធាន មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទ ខេត្តព្រះវិហារ បានចុះពិនិត្យមើលការប្រមូលស្រូវសរីរាង្គ របស់ប្រជាកសិករនៅក្នុងសហគមន៍ស័ង្ខសាមគ្គីសែនជ័យ នៃស្រុកជ័យសែន។
តំណាងប្រជាកសិករ និងជាសមាជិក្រុមប្រឹក្សាសហគមន៍ខ្យងស័ង្ខសាមគ្គីសែនជ័យ សម្តែងក្តីរីករាយដែលបានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គ លក់ជូនក្រុមហ៊ុន ហ្គោលដេនរ៉ាយស៍ នៅចំពោះមុខ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទ ខេត្តព្រះវិហារ។ គូរបញ្ជាក់ថា សហគមន៍បានផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គជូនក្រុមហ៊ុន ហ្គោលដេនរ៉ាយស៍ ក្នុងបរិមាណប្រមាណ ៨០០ តោនតាមកិច្ចសន្យា។
សូមបញ្ជាក់ថាក្រុមហ៊ុន ហ្គោលដេនរ៉ាយស៍ បានចុះមកប្រមូលទិញស្រូវសើម ពីសហគមន៍ជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី០៤ ខែវិច្ឆិកាមក និងបានធ្វើការប្រកបដោការទទួលខុសត្រូវ តាមកិច្ចសន្យាដែលបានធ្វើជាមួយសហគន៍ទាំង០៩ នៃខេត្តព្រះវិហារ។
តំណាងប្រជាកសិករ និងជាសមាជិក្រុមប្រឹក្សាសហគមន៍ខ្យងស័ង្ខសាមគ្គីសែនជ័យ បានថ្លែងដោយក្តីរីករាយសប្បាយចិត្ត ចំពោះតម្លៃស្រូវដែលទទួលបានខ្ពស់ជាងតម្លៃទីផ្សារ ហើយ សហគមន៍នឹងប្តេជ្ញាបង្កើនការផលិតស្រូវសរីរាង្គទ្វេដង ដើម្បីលក់ជូនក្រុមហ៊ុននាឆ្នាំក្រោយ។
កម្រងរូបភាព
វីដេអូ