ការបណ្ដុះបណ្ដាលស្តីពី ស្តង់ដាសិរីរាង្គស្របតាមសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិច

26th June, 2019

កាលពីថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពីស្តង់ដាសិរីរាង្គ និងការអនុវត្តប្រពន្ធត្រួតពិនិត្យផ្ទៃក្នុងស្របតាមបទដ្ឋានស្តង់ដាសិរីរាង្គដែលធ្វើបទបង្ហាញដោយក្រុមហ៊ុនអេកូស៊ឺត (Ecocert)។

ក្នុងពេលបណ្ដុះបណ្ដាលសិក្ខាកាមដែលបានចូលរួមមានភាពរីករាយក្នុងការទទួលចំណេះដឹងថ្មី និងបង្កើនភាពស្និទ្ធស្នាលបន្ថែមទៀត។ ក្រៅពីការយល់ដឹងពីទ្រឹស្តី ស្តីពីស្តង់ដា សិរីរាង្គ អ្នកធ្វើបទបង្ហាញក៏បានដឹកនាំសិក្ខាកាមធ្វើការអនុវត្តផ្ទាល់ របៀបពិនិត្យប្រពន្ធផ្ទៃក្នុងទៅលើដំណាំ ហូបផ្លែ បន្លែ និងស្រូវផងដែរ។

ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ និងស្របតាមគោលនយោបាយស្រូវអង្កររបស់រាជរដ្ឋាភិបាល គណៈគ្រប់គ្រងជាន់ខ្ពស់បានផ្ដេជ្ញាថា នឹងខិតខំពង្រីកទីផ្សារផលិតផល សិរីរាង្គជូនប្រជាកសិករខេត្តព្រះវិហាររបស់យើង ដែលខិតខំផលិតនូវដំណាំសិរីរាង្គផ្សេងៗ ដូចជា ស្វាយចាន់ទី ដំឡូងមី ។ល។

ការបណ្ដុះបណ្ដាល ត្រូវបានបញ្ចប់នៅថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត សុក ហាច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្គោលដេនរ៉ាយស៍។  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ បានផ្តាំផ្ញើរដល់សិក្ខាកាមដែលបានចូលរូមទាំងអស់ថា ត្រូវអនុវត្តការងារជាមួយកសិករយើង ស្របតាមក្រមសីលធម៌ក្នុងនាមជាបុគ្គលិកក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ និងស្របតាមចំណេះដឹងដែលបានរៀនសូត្រពីស្តង់ដាសិរីរាង្គ ហើយអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់។

កម្រងរូបភាពអនុស្សាវរីយ៍ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីស្តង់ដាសិរីរាង្គ

១. រូបភាពបើកវគ្គ

 1 29

២. រូបភាពកំពុងសិក្សា

3 4 5 7 86

៣. រូបភាពក្នុងការអនុវត្តសាកល្បងបន្ទាប់ពីសិក្ខា

14 13 12 11 10