សេចក្តីជូនដំណឹងស្តីពី៖ កម្មវិធីសម្ភាសជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលឯករាជ្យសម្រាប់មុខតំណែងនៅទំនេរ
សេចក្តីជូនដំណឹងស្តីពី៖ កម្មវិធីសម្ភាសជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលឯករាជ្យសម្រាប់មុខតំណែងនៅទំនេរ
សេចក្តីជូនដំណឹងស្តីពី៖ កម្មវិធីសម្ភាសជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលឯករាជ្យសម្រាប់មុខតំណែងនៅទំនេរ
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Zhong Hong អភិបាលរង ទីក្រុងណាននីង ដើម្បីជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិត។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលើកកម្ពស់សហគ្រិនកម្ពុជា ដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម ដែលគម្រោងនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Liang Shaoxiong អភិបាលរងក្រុងយានហ្វូ (Yuanfu City) ខេត្តក្វាងទុង (Guangdong Province) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងភាគីទាំងពីរ។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ សណ្ឋាគារសាន់អ៊ែនមូន រីវើសាយ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការរៀបចំសេចក្ដីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលកម្ពុជារបស់ក្រសួងពាណិជ្ជកម្ម ដែលមានការសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ GIZ។
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះ នៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្ដីជូនដំណឹងស្ដីពី៖ រៀបចំពិព័រណ៍ “ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ និងពិព័រណ៍ផលិតផលកសិកម្ម និងចំណីអាហារនាំ ចូលអន្តរជាតិទីក្រុងចឹងចូវ ២០២៤” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែមិថុនា ឆ្នាំ២០២៤ នៅ ខេត្តហឺណាន ប្រទេសចិន។
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ “ពិព័រណ៍ម្ហូបអាហារ” ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២៤ និង “ពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាតំណាងដ៌ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Li Xingqian អគ្គនាយកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម។
© 2024 Ministry Of Commerce. All Rights Reserved by
Ministry Of Commerce